ជនជាតិចិនម្នាក់ត្រូវបានឃាត់ខ្លួន ជាមួយថ្នាំញៀនជាង ១៨គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១០៖៤០នាទី កម្លាំងជំនាញបានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ចំនួន ២គោលដៅ ដោយគោលដៅទី១ នៅចំណុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងជំនាញកំពុងបន្តសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមចាប់ខ្លួន មុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរកទ្រព្យសម្បត្តិទាំងឡាយ ដែលជាផលនៃបទល្មើស៕
នៅក្នុងប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០១នាក់ ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ព្រមទាំងបានរឹបអូសនូវវត្ថុតាង គ្រឿងញៀន និងសារធាតុសមប្រមាណ ១៨គីឡូក្រាម រួមមាន៖ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ក្រាម សារធាតុគីមីផ្សំ ទម្ងន់សរុប ៩៥២ក្រាម ។
Leave a Comment